About

ខ្ញុំ​បាទ​គឺជា​អ្នក​គាំ​ទ្រ​គ​ណ​ប​ក្ស​សម្ព័​ន្ធ​ដើម្បី​ប្រ​ជា​ធិ​ប​តេ​យ្យ។​ ខ្ញុំធ្វើប្លុកនេះឡើងគឺក្នុងគោលបំណងចែកចាយចំណេះដឹង ធ្វើអោយប្រជាពលរដ្ឋទូទៅ មានការផ្តោតការយកចិត្តទុកដាក់ឡើងវិញទៅលើ រឿងរ៉ាវ និងព្រឹត្តិការណ៍ទាក់ទងទៅនឹងនយោបាយ និងការការផ្តល់មូលដ្ឋានខ្លះៗទៀតដើម្បីអោយពលរដ្ឋមានការសម្រេចចិត្តក្នុងការជ្រើសរើស តំណាងរាស្ត្រ ក៏ដូចជាគណបក្សនយោបាយអោយបានត្រឹមត្រូវ។

ដូចដែលយើងបានដឹងស្រាប់ហើយថា ប្រជាពលរដ្ឋយើងក្រីក្រ រស់ក្នុងជីវភាពខ្វះខាត រហូតគ្មានពេលវេលាដើម្បីគិតគូពីបញ្ហាសង្គមជាតិឡើយ។ កត្តាដែលក្រ ហើយមិនគិតពីនយោបាយនេះហើយ ទើបពលរដ្ឋកាន់តែក្រ រហូតងើបមុខមិនរួច។ អ្នកមានគេចេះតែមាន អ្នកក្រគឺចេះតែក្រអីចឹងរហូតទៅ។ នយោបាយគឺជាច្រកចេញតែមួយគត់ដែលអាច នាំសង្គមជាតិទាំងមូលទៅរកភាពរុងរឿង រីកចម្រើន និងសុខសានទៅបាន។ នយោបាយល្អ ប្រទេសរីកចម្រើន អាចរស់នៅសុខសានស្មើមុខស្មើមាត់គ្នាក្នុងសង្គមចំពោះមុខច្បាប់។ ប៉ុន្តែបើនយោបាយខុសនោះប្រទេសក៏អន់ថយ ហើយអាចនិងវិនាសផុតពូជ បាត់ពីផែនទីពីភពលោកមុនគេដែរ។

នៅក្នុងប្រទេសកម្ពុជាមានគណបក្សនយោបាយជាច្រើនផងដែរ សំរាប់សតវត្សនេះ ប៉ុន្តែហេតុអ្វីបានជាខ្ញុំជម្រើសយកតែគោលនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទៅវិញ?  នេះជាសំនួរដែលខ្ញុំចោទសួរខ្លួនឯង ហើយក៏សុំអធ្យាស្រ័យផងដែរចំពោះអ្នកគាទ្រ គណបក្សផ្សេងទៀតៗ។ ដោយសារខ្ញុំមើលមិនឃើញពីភាពទូលំទូលាយនៃគោលនយោបាយនៃគណបក្សទាំងនោះ។ អ្នកអាចនិយាយបានថា មកពីខ្ញុំជាអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក៏បាន។ ប៉ុន្តែដោយឡែក មិនថាតែគោលនយោបាយនៃគណបក្សនេះទេ សូម្បីតែ ទស្សនៈសង្គម និង នយោបាយ បញ្ហាទូទៅ អំពីជីវិត នៃគណបក្សមួយនេះក្រោមការដឹកនាំរបស់លោក ខឹម វាសនា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺសុទ្ធតែមានបង្កប់់ខ្លឹមសារ និងអាចយកទៅប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃអោយបានសុខក្សេមក្សាន្តក្នុងជីវិតរបស់ពលរដ្ឋបាន។ ហើយគឺជាគ្រឹះតែមួយគត់ក្នុងការក៏សាងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋម្នាក់ទៅបាន។

«ប្រទេសមួយមិនអាចថ្លៃថ្នូរទៅបានទេ ខណៈពេលដែលពលរដ្ឋនៃប្រទេសនោះសម្បូរទៅដោយពលរដ្ឋថោកទាប។ ហើយអ្នកក៏មិនអាចស្វែងរកសេចក្តីថ្លៃថ្នូរដាច់ដោយឡែកបានដែរខណៈពេលដែលប្រទេសរបស់អ្នកជាប្រទេសថោកទាបនោះ»៕ ដូច្នេះដើម្បីអោយបានប្រទេសមួយថ្លៃថ្នូរទៅរួចនោះ លុះត្រាតែការអភិវឌ្ឃន៍ធនធានមនុស្ស ទាំងសីលធម៌ ទាំងបច្ចេកទេស ទាំងស្មារតីទទួលខុសត្រូវ គឺជាកត្តាដែលត្រូវដើរទន្ទឹមគ្នា។ គោលនយោបាយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺ បានបញ្ចូល ទាំងខ្លឹមសារ ទាំងការអនុវត្តន៍ទាំងអស់ ដែលជាហេតុក្នុងការលើកយកមកចុះក្នុងប្លុកមួយនេះ៕