ជីវប្រវត្តលោក ខឹម វាសនា




លោក ខឹម វាសនា គឺជាអ្នកនយោបាយកម្ពុជាដ៏មានប្រជាប្រិយភាពមួយរូប។ លោកធ្លាប់ជាសមាជិក នៃគណបក្ស សម រង្ស៊ី និងត្រូវបានគេបោះឆ្នោតគាំទ្រធ្វើជាតំណាងរាស្រ្តខេត្តព្រៃវែងនៅ ក្នុងរដ្ឋសភាកម្ពុជានៅឆ្នាំ ២០០៣ ។ លោក ខឹមវាសនា បច្ចុប្បន្នជា​ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ លោកជាអ្នកនយោបាយមួយរូបដែលមានទស្សនៈវិស័យសម្ភយុទ្ធ ដើម្បីដោះស្រាយបញ្ហាជាតិខ្មែរ។


លោក ខឹម វាសនា កើតនៅថ្ងៃទី ១១ ខែធ្នូ ១៩៧១​ នៅ ភូមិពានា ឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។ លោក ខឹម វាសនា មានបងប្អូនបង្កើតពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ ហើយរូបលោកជាកូនទី១ និងប្អូនស្រីរបស់លោកឈ្មោះ ខឹម ស្រីមុំ។ លោក ខឹម វាសនា កើតនៅក្នុងគ្រួសារកសិករសាមញ្ញមួយដែលដែលឪពុករបស់លោក ឈ្មោះ លោក ខឹម ហួត កើតនៅឆ្នាំ ១៩២០ (មិនច្បាស់) ស្លាប់នៅឆ្នាំ​១៩៧២ និងម្តាយឈ្មោះ អ្នកស្រី សេក ហេង កើតនៅឆ្នាំ ១៩៤៤ (មិនច្បាស់) ស្លាប់នៅឆ្នាំ ២០០៦។ កុមារភាពរបស់លោកបានឆ្លងកាត់សម័យកាលពីរ គឺសង្រ្គាមឈ្លានពានពីសំណាក់ពួកបរទេស ឆ្នាំ ១៩៧០ ដល់ ១៩៧៥ របបប៉ុលពត ឬ របបខ្មែរក្រហម ជារបបប្រល័យពូជសាសន៍ ដែលមានបរទេសនៅពីក្រោយខ្នង និង របបសាធារណរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់លោកសេនាប្រមុខ លន់ ណល់។ នៅក្នុងសម័យខ្មែរក្រហមលោកជាក្មេងម្នាក់ក្នុងចំណោមក្មេងៗជាច្រើន ដែលរស់នៅក្រោមការគ្រប់គ្រងរបស់ពួកអង្គការអាវខ្មៅ ត្រូវបានអង្គការប្រើអោយធ្វើការដើររើសលាមកគោ។ អាយុ ១២ឆ្នាំ គឺឆ្នាំ ១៩៧៩ ក្រោយពីរបបវាលពិឃាតខ្មែរក្រហម ត្រូវបានដួលរំលំ គាត់បានចូលរៀនថ្នាក់ទី២ កាលសម័យសាធារណរដ្ឋខ្មែរ។ ហើយ​​ក៏ចុះ​ឈ្មោះចូលរៀនថ្នាក់ទី ២ សារជាថ្មីម្តងទៀត នៅឆ្នាំ ១៩៨១ បន្ទាប់មក ក៏បានផ្លោះថ្នាក់ ទៅរៀនថ្នាក់ទី ៤តែម្តង។​ 

 ប្រវត្តនៃការសិក្សា 



លោកបានប្រឡងជាប់បាក់ឌុបជាស្ថាពរ ត្រឹមថ្នាក់ទី ១០ នៅក្នុងឆ្នាំ ១៩៨៦។ · ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៦ ៖ សិក្សាចំណេះទូទៅ · ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៩៣ ៖ និស្សិតនៃនាយកដ្ឋានភាពយន្ដក្រសួងឃោសនាការ និងពត៌មាន · ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៧ ៖ និស្សិតច្បាប់នៅ មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រវត្ដិនៃការសិក្សារបស់លោកក៏ ជាអ្នករៀនពូកែមួយរូបដែរ យុវជន ខឹម វាសនា ជាសិស្សរៀនពូកែ ផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមី និងជាមនុស្សមាននិស្ស័យ ទេពកោសល្យខាងសិល្បៈតែងនិពន្ធដែលជាកត្តាធ្វើឲ្យលោកមានវោហារសាស្រ្តក្នុងការនិយាយ។ ហើយដំបូងលោកបានរៀន ផ្នែកថែរក្សាជួសជុលកាមេរ៉ាអស់រយៈ ពេល៤ឆ្នាំ។ ក្រោយមកនៅឆ្នាំ ១៩៨៦ លោកជានិស្សិតនៃនាយកដ្ឋានភាពយន្ដក្រសួងឃោសនាការ និងព័ត៌មាន ហើយបានចេញមកធ្វើការនៅនាយកដ្ឋានភាពយន្ដបានរយៈពេល ២ឆ្នាំ ក្នុងងារវិជ្ជាជីវៈជាអ្នកនិពន្ធ និងអ្នកដឹកនាំរឿង តែក្រោយមកក៏លាឈប់ ប៉ុន្តែកាលនោះសាលាពុំបានចេញ សញ្ញាបត្រជូនលោកនោះទេ។

 ជីវប្រវត្តិការងារ 



-ពីឆ្នាំ១៩៨៩ ដល់ឆ្នា ១៩៩៣ ៖ ជាសិល្បករ តារាភាពយន្ត អ្នកនិពន្ធ អ្នកដឹកនាំរឿង និងជាថៅកែកុន 
-ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៦ ៖ មន្ដ្រីរាជការ នាយកដ្ឋានកិច្ចការនយោបាយក្រសួងមហាផ្ទៃ។
-ពីឆ្នាំ ១៩៩៨ ដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៥ ៖ សមាជិក គណបក្សសមរង្ស៊ី · ពីឆ្នាំ ២០០៣ ដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ តំណាងរាស្ដ្រមណ្ឌលព្រៃវែង 
-មុខងារក្នុងគណបក្សនយោបាយ ៖ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

អំឡុងឆ្នាំ ១៩៨៩ និង ១៩៩៣ លោកក៏បានចូលទៅប្រឡូកចូលក្នុងវិស័យសិល្បៈខ្មែរ ដែលពេលនោះលោកខឹម វាសនា បានបង្កើត ផលិតកម្មផ្ទាល់ខ្លួនរបស់លោក ដែលមានឈ្មោះថា ផលិតកម្មយុវវ័យភាពយន្ត។ លើសពីនេះទៅទៀតនោះ មិនត្រឹមតែជាថៅកែកុន ថែមទាំងជាអ្នកនិពន្ធដោយខ្លួនឯងផង និងជាអ្នកដឹកនាំរឿងផង ជាតួសម្តែងផងដែរ។ ហើយលោកជាតួសម្តែងកុនដ៏ស្អាតសង្ហារម្នាក់ដែរ។ លោកដើរតួសម្តែងកុនដោយខ្លួនឯង ប៉ុន្តែលោកសម្តែងអោយតែ ផលិតកម្មផ្ទាល់ខ្លួនលោកតែប៉ុណ្ណោះ ទោះបីជាមានម្ចាស់ផលិតកម្មភាពយន្តផ្សេងៗហៅ ថតក៏ដោយ គឺដាច់ខាត គាត់មិនសម្តែងទេ។ ចំពោះស្នាដៃផលិតរឿងដំបូងរបស់លោកគឺរឿង “មន្តស្នេហ៍ស្រីមុំ” ហើយតួឯកស្រីសម្តែងដោយ អ្នកនាង សុខ ស្រីមុំ និងក្រោយមកលោកនិពន្ធបានរឿងមួយចំនួនទៀតដូចជារឿង “មួយកំផ្លៀងអនុវស្សារីយ៍ ឬស្នាកស្នាមអនុស្សារីយ៍” រឿង “លេខមួយដូចគ្នា” និងរឿង “ជើងខ្លាំងមានតែមួយ” ដែលមានការចូលរួមសម្តែងដោយខ្លួនលោកផ្ទាល់គឺ លោកដើរតួសម្តែងជាតួរង រីឯលោក ទេព រិន្ទដារ៉ូ និងអ្នកនាងអម្ពរទេវី ដើរតួសម្តែងជាតួឯក។ ហើយនិងស្នាដៃរឿងចុងក្រោយរបស់លោកគឺរឿងភាគ “រឿងកំហុសអ្នកណា?” រឿងនេះថតជិតចប់ហើយ តែត្រូវអាក់ខានដោយសារមានបញ្ហាក៏ឈប់ថតទៅ។ នៅសម័យកុនខ្មែរនោះ គឹមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្លាំងណាស់ ហើយរឿងនីមួយៗ ម្ចាស់ផលិតកម្មម្នាក់ៗថតរឿងដោយចំណាយដើមទុនអស់ពី ០៦ រហូតទៅដល់ ១០ដំឡឹងមាសឯណោះ ក៏ប៉ុន្តែការផលិតខ្សែភាពយន្តរបស់លោកដំបូងចំណាយអស់តែពី ៥ ដំឡឹងទៅ ៦ដំឡឹងតែប៉ុណ្ណោះ។រីឯនៅពេលដែលលក់ចេញនោះគឺលោកលក់បានថ្លៃជាងអ្នកដទៃទៅទៀត រឿងគាត់មួយរឿងលក់បានជិត ២០ដំឡឺងមាស ដោយឡែកលោកធ្វើរឿងមួយចំណេញបានជ៣ឯណោះ នៅក្នុងចំណោមអ្នកធ្វើកុនផ្សេងៗដូចគ្នា។ បើធៀបទៅនឹងស្នាដៃរឿងរបស់លោក ហ្វៃ សំអាង និងអ្នកស្រី ពាន់ ពួងបុប្ផា វិញធ្វើរឿងមួយចំណាយពី ១០ ទៅ ១២ ដំលឹងមាសទេ តែដល់ពេលលក់ចេញបានតម្លៃស្នើនឹងស្នាដៃលោកដែរ។ មនុស្សប្រហែលៗនឹងលោក ខឹម វាសនា ឬមនុស្សដែលស្គាល់លោកនិយាយថាលោកពិតជាមានលក្ខណៈជាសិល្បករ ឬជាអ្នកសម្ដែង ល្អមែន។ ហើយខ្សែភាពយន្ដដែលលោកនិពន្ធ ដឹកនាំនិងសម្ដែង មានភាពជោគជ័យច្រើន និងទទួលការឲ្យតម្លៃ ថាពោរពេញដោយទេពកោសល្យ។

ជំហ៊ាននៃការចូលប្រឡូកក្នុងនយោបាយ 



ក្នុងការចូល​ប្រឡូក​ជា​អ្នកនយោបាយ ដំបូងឡើយ​ លោក​ចូល​ជា​សមាជិក​របស់​គណបក្ស​សមរង្ស៊ី ឈរឈ្មោះ​ជា​តំណាងរាស្ដ្រ​តាំងពី​ឆ្នាំ​១៩៩៨។ ក្រោយមក​ក៏បាន​ជាប់ឆ្នោត ជាតំណាងរាស្ដ្រ​នៅ​ឆ្នាំ​២០០៣។ កាលនោះ លោក​មាន​អាយុ​៣៨​ឆ្នាំ ។ នៅឆ្នាំ​២០០៦ ក៏​ចេញមក​បង្កើត​គណបក្ស ដោយខ្លួនឯង ដែលមានឈ្មោះថា​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​នាពេលបច្ចុប្បន្ននេះ។​ មូលហេតុ​ដែល​​ក្លាយខ្លួនជា អ្នកនយោបាយ លោក​ ខឹម វាសនា​ ​បានឱ្យដឹង ថា ដំបូង​ឡើយ​ដូចជា​មិនបាន​គិតថា ចូលប្រឡូក​ក្នុងនយោបាយ​ដើម្បី​អ្វីឡើយ ហើយ​ មិន​ច្បាស់លាស់​ក្នុង​ខ្លួន គ្រាន់តែ​ចង់​ធ្វើ​ធំ ព្រោះ​ឃើញ​គេ​កាន់​ការងារ ស្រុកទេស ក៏​ចង់បាន​ដូច​គេ ក៏​ចូល​នយោបាយ នឹង​គេ​ទៅ ។​ ក្រោយមក ក៏​ចេះតែ បណ្ដើរៗ​ជាមួយ​រឿង​នយោបាយ បាន យូរ​ទៅ​ការងារ​លើ​ទីលាន​ក៏បាន​បង្រៀនយើង​ផ្ទាល់ ។ ដោយសារ​ជាតិ ចេះ​ឈឺឆ្អា​ល​រឿង​គេ និង​ស្រឡាញ់​យុត្ដិធម៌ ភាពត្រឹមត្រូវ ដល់ពេល​ចូល​ជាមួយ គណបក្ស​មួយ​នេះ​(​សមរង្ស៊ី​)​យូរ​ទៅ ឃើញ​លែងមាន​ភាពត្រឹមត្រូវ​ពុករលួយ និយម​បក្ខពួក ហើយ​ប្រជាពលរដ្ឋ​ខាង ក្រៅ​គាត់​មិនបានដឹង​រឿង​ខាងក្នុង​របស់បក្ស ដោយ​ខាងក្រៅ​បក្ស​គេ​និយាយ ផ្សេង ខាងក្នុង​បក្ស​គេ​និយាយ​ផ្សេង។ ដល់អញ្ចឹងក៏​ចេះតែ​កើតមាន​ទំនាស់​ជាច្រើន ដែល​ឮ​ដល់​ប្រធាន​បក្ស​រហូតដល់ លោក​ដកខ្លួន​ចេញ ។ ពីមួយ​ជំហាន ទៅមួយ​ជំហាន​ក៏​យល់​ពី​នយោបាយ​ថា នយោបាយ​គេ​ត្រូវធ្វើ​ម៉េច ហើយក៏ ចាប់ផ្ដើម​ចេះ​ស្រាវជ្រាវ​ពី​របៀប​ធ្វើ នយោបាយ​ក្រៅ​ក្នុងប្រទេស ដោយយោងតាម​ឯកសារ​ខ្លះទៅ​និង​មើល ព័ត៌មាន​អន្ដរជាតិ​ក៏​យល់​ខ្លះៗ​បន្ថែម ទៀត​ទៅ ។​

 ការចាកចេញពីគណបក្ស សម រង្ស៊ី 



ដោយសារជាតិជាមនុស្ស ចេះឈឺឆ្អាលរឿងគេ និងស្រឡាញ់យុត្ដិធម៌ ភាពត្រឹមត្រូវ ដល់ពេលចូលជាមួយ គណបក្សសមរង្ស៊ី បានយូរៗទៅ មិនឃើញមានភាពត្រឹមត្រូវពុករលួយ និយមបក្ខពួក នយោបាយគ្មានទស្សនៈវិស័យ ហើយប្រជាពលរដ្ឋនៅខាងក្រៅអត់បានដឹងរឿងខាងក្នុងរបស់បក្ស ដោយខាងក្រៅបក្សគេនិយាយផ្សេង ខាងក្នុងបក្សគេនិយាយផ្សេង។ ហើយដល់អ៊‌ីចឹងក៏ចេះតែកើតមានទំនាស់ជាច្រើនហូរហែលដែលឮរហូតដល់ប្រធានបក្ស លោក សម រង្ស៊ី។ ជាពិសេសនោះ គឺរូបគាត់ផ្ទាល់ហ៊ាន វាយប្រហារបក្សខ្លួនឯង និងប្រធានបក្ស ហើយនិងជម្លោះពាក្យសម្តីស្តីពី ទស្សនៈនយោបាយ ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ ហើយបក្សក៏បានរិះរកលេសចាប់កំហុសគ្រប់សព្វ ដើម្បីដកចេញពីបក្ស។ មានថ្ងៃមួយគាត់បានចូលរួមវេទិការរបស់គណបក្សជួបជុំប្រជាពលរដ្ឋម្ចាស់ឆ្នោត ដោយធ្វើវាគ្មិនតំណាងរាស្រ្តមណ្ឌលព្រៃវែង តំណាងមកពីគណបក្ស សម រង្ស៊ី និងព្រះអង្គម្ចាស់ សានប៉ា ដែលរៀបចំបង្កើតឡើងដោយវិទ្យាស្ថានប្រជាធិបតេយ្យជាតិ ហៅកាត់ថា (NDI) ប្រារព្ធនៅឯស្រុកព្រះស្តេច ខេត្តព្រៃវែង។ គាត់និយាយថា «ស្តេចក៏ អាចម៏ស្អុយដែរ ហើយស្អប់ណាស់អារបបសក្តិភូមិ ជិះជាន់គ្នាហ្នឹង។» ពេលនោះស្រាប់តែ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (National Democratic Institute ហៅកាត់ថា NDI) ដែលជាស្ថាប័នឧបត្ថម្ភដោយសហរដ្ឋអាមេរិក សរសេរលិខិតផ្ញើទៅជូនគណបក្សថា សូមជួយកែលំអរអ្នកតំណាងរាស្រ្តមួយហ្នឹងផង ពីព្រោះនៅក្នុងវេទិការបានវាយប្រហារព្រះមហាក្សត្រ។ ពេលនោះគ្រាន់តែបញ្ចូនទៅដល់បក្សហើយទទួលដោយលោក អេង ឆៃអៀង ប្រហែលម៉ោងបី បួនល្ងាចភ្លាម ស្រាប់តែលោក អេង ឆៃអៀង បញ្ចេញលិខិតនោះទៅអោយវិទ្យុអាស៊ីសេរី (RFA) ធ្វើការផ្សព្វផ្សាយ។ ហើយមិនបានហៅគាត់ មកសាកសួរនាំនោះទេ ដោយនឹកឃើញថា នេះជាគន្លឹះមួយដែលនាំអោយគាត់អាចជាប់គុកបាន។ គ្រាន់តែវិទ្យុអាស៊ីសេរី (RFA) ចេញផ្សាយភ្លាម លោក សម រង្ស៊ី បានធ្វើលិខិតថ្ពោលទោសគាត់ថា ជាអ្នកតំណាងរាស្រ្តមួយប្រដៅមិនបាន ឥតសីលធម៌ក្នុងបក្ស ហើយផ្ញើលិខិតសូមទោសព្រះមហាក្សត្រ។​ ហើយបក្សក៏ចោទក្រោមលេសថា គាត់និយាយប៉ះពាល់ដល់ស្ថាប័នអង្គព្រះមហាក្សត្រ រំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញ។ ដោយហេតុថាលោកជាមនុស្សមានទស្សនៈខុសប្លែកពីគេ អត្ថចរិតមិនដូចគេ និងមានមនោសញ្ចេតនាជ្រៀលជ្រៅនឹងពូជសាសន៍ខ្លួនខុសពីគេ ហាក់បីដូចជា ទឹក និងប្រេង ទើបលោកនៅជាមួយគណបក្ស សម រង្ស៊ី មិនកើត។ នៅចុងក្រោយមក លោកក៏ដកខ្លួន ដើរចេញពីបក្ស ហើយដើរចេញពីរដ្ឋសភាជាតិ។ ដោយគូសបញ្ជាក់ពីអារម្មណ៍ចេញពីបេះដូងរបស់លោកប្រាប់គេថា វាហាក់បីដូចជាខ្លួនលោកផ្ទាល់ កំពុងតែដើរអុចទៀនបំភ្លឺ ហើយកាន់វាដើរកាត់នៅលើវាលខ្សាច់សាហ្សារ៉ាដ៏ធំលាតសន្ធឹងល្វឹង ល្វើយ សែនងងឹតសូន្យឈឹងអញ្ជឹង។ ហើយដោយខ្លួនឯងផ្ទាល់យល់ពេញដើមទ្រូងតែម្នាក់ឯងគត់ តែមិនដឹងថាទៅថ្លឹងរាយរ៉ាបប្រាប់អ្នកណា ថាតើប្រជាពលរដ្ឋខ្មែរ អាចយល់បានពីទំហំទឹកចិត្ត និងទស្សនវិស័យរបស់លោក ដែរ ឬទេ?  

ទស្សនៈខ្លះៗដែលឈានដល់ការបង្កើតគណបក្សនយោបាយ



ការដែល​ចេញមក​បង្កើត​គណបក្ស​ផ្ទាល់ខ្លួន គឺ​វា​លំបាក​កាយ​ជា​រឿងធម្មតា​ទេ​ តែ​ទោះយ៉ាងណា​ក៏​វា​មិន​ដូចលំបាក​ចិ​ត្ដ​ដែរ។ ព្រោះ​អ្វីដែល​យើង​ចង់ និង​ពេញចិត្ដ​ចំពោះ​ការងារ​ដែល​លំបាក ហ្នឹងហើយ​ឥឡូវ​យើង​មាន​ការទទួល ខុសត្រូវ​រួម​ មិនមែន​ដូច​មុន ដែល​យើង​ទទួល ខុស​ត្រូវជា​ផ្នែក​នោះទេ ។ បើ​ពិតជា​អ្នក នយោបាយ​មែន​គេ​ត្រូវមាន​ទស្សនៈ វិស័យ​មួយ​ភ្ជាប់​នឹង​សកម្មភាព​ការងារ របស់គេ​ហើយ​បើ​ទស្សនៈវិស័យ​ខុសគ្នា​ហើយ គឺ​មិនអាច​នៅ​ជាមួយគ្នា​បានទេ​។​ សព្វថ្ងៃនេះ​លោក​ឃើញ​អ្នក នយោបាយ​ក្នុង​គណបក្ស​នីមួយៗ​ជេរ គណបក្ស​មួយទៀត ដល់​ជេរ​ឆ្អែត​ក៏ ចូល​ជាមួយនឹង​គណបក្ស​នោះ​ទៅ​ មិនយូរ​ក៏​ចេញមក​វិញ ។ ដល់​អញ្ចឹង​នៅ​ស្រុក​ខ្មែរ​រក​អ្នកនយោបាយ​ច្បាស់លាស់មិនឃើញ ព្រោះ​លោក​សម្គាល់​ខ្លួនឯងបាន ថា ស្រុក​ខ្មែរ​ត្រូវ​ដោះស្រាយ​តាមផ្លូវ នេះ ដល់ពេល​ដោះ​មិនបាន​តាមផ្លូវ​ហ្នឹង ក៏ត្រូវ​រក​ផ្លូវ​ផ្សេង​ធ្វើ​អ្វី​តាមតែ​ខ្លួន​យល់ដដែល ។ ប៉ុន្ដែ​អ្នកនយោបាយ​អត់​ទេ ជេរៗ​គ្នា​ឱ្យតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ត្រូវក៏​ចូលគ្នា ព្រោះ​នយោបាយ​វា​ធ្វើ ដំណើរ​វែងឆ្ងាយ ។ 
ចំពោះ​គណបក្ស​ផ្សេង​គេ​ផ្ដោត មើល​ទីផ្សារ​ថា ត្រូវធ្វើ​ម៉េច​ដើម្បី​អូស យក​សន្លឹកឆ្នោត​ឱ្យបាន តែ​គណបក្ស លោក​ផ្ដោតលើ​ភាពត្រឹមត្រូវ​រឿង​សន្លឹក ឆ្នោត​មិន​គិត​ទេ ។ លោក​គិតថា បើ​ភាពត្រឹមត្រូវ​មិនត្រូវ​បាន​ស្រូប​ទាញ ការគាំទ្រ ពី​ប្រជាពលរដ្ឋ​ទេ​មិនដឹង​ជាមាន​ផ្លូវ ណា​អាច​ទាញ​យកបាន​មានតែ​ការបោកប្រាស់ ។ ប៉ុន្ដែ​គាត់មិន​ចេះ​បោកប្រាស់ ព្រោះ​វា​មិន​ស្របតាម​សម្បជញ្ញៈ​របស់ខ្លួន​ឯង អញ្ចឹង​ធ្វើទៅ​អត់​កើត​ក៏​ចេញមក​បង្កើត​គណបក្ស​ខ្លួនឯង​តែម្ដងទៅ​។​ 

ការបង្កើតគណបក្សនយោបាយ 



នៅឆ្នាំ ២០០៥ វាជាឆ្នាំមួយដែល អង្កការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ (ភាសាអង់គ្លេស: Training and Development Organization ហៅកាត់ថា TDO) បង្កើតចេញជារូបរាងឡើងដោយ លោក ខឹម វាសនា។ ហើយអង្គការនេះមានទិសដៅ ទាញយកប្រយោជន៍ឲ្យបាន ពីកិច្ចប្រតិបត្តិព្រះធម៌ ដាំបណ្តុះ ចរិកសីលធម៌សង្គមឡើងវិញ និងដាំបណ្តុះ គ្រាប់ពូជប្រជាធិតេយ្យ។ អង្គការនេះដំណើរការដោយចុះទៅធ្វើវេទិការតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដោយមានវាគ្មិន លោក ខឹម វាសនា ហើយយកមកចាក់ផ្សាយតាមវិទ្យុ FM៩០ ភ្នំពេញ ម៉ោង ៧ ដល់ ៨ ល្ងាចរៀងរាល់ថ្ងៃ ហើយមានការផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យរយ:ពេល២ម៉ោង។ ហើយដំណើរការនៃអង្គការនេះទៅបាន ដោយសារការចំណាយថវិការផ្ទាល់ដោយលោក ខឹម វាសនា។ អង្គការនេះដំណើរបានរយៈពេល០៤ឆ្នាំ គឺពីឆ្នាំ២០០៥ រហូតដល់ ២០០៩។ ក្នុងនាមជាប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងរយៈពេល ០៨ឆ្នាំ លោកបានកំណត់សម្គាល់ថា សញ្ញាណដំបូងដែលធ្វើអោយលោកចាប់ផ្តើមយល់ពី នយោបាយគឺ ដោយសារលោកសង្កេតមើលឃើញថា គណបក្ស សម រង្ស៊ី តែងតែយកបញ្ហាយកមកធ្វើជាដំណោះស្រាយ ហើយគ្រប់ពេលដែលនៅជួបជុំប្រជាពលរដ្ឋ គេតែងតែលើកឡើងយកតែបញ្ហាមកនិយាយ ហើយតាមវេទិកានីមួយៗ គេច្រើនតែនិយាយពីបញ្ហាប្រាប់ប្រជាពលរដ្ឋ។ ហើយទាមទារសុំអោយប្រជាពលរដ្ឋបោះឆ្នោតអោយខ្លួនគេ ដោយមិនបានប្រាប់ ឬនិយាយ​ពី ទស្សនៈ ឬដំណោះស្រាយដើម្បីដោះស្រាយបញ្ហាតាមរបៀបណានោះទេ ហើយគួរត្រូវចាប់ផ្តើមពីចំណុចមួយណាសោះឡើយ ដោយគ្រាន់តែសន្យាថាបោះឆ្នោតអោយគេមក ហើយចាំគេដោះស្រាយពេលខ្លួនឈ្នះឆ្នោត។ ក្រោយមកលោក ចេះតែឆ្ងល់ដដែលៗទៀត ហើយចោទសំនួរសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកនយោបាយស្រុកខ្មែរ មិននិយាយពីរបៀបនៃការដោះស្រាយបញ្ហាប្រទេសជាតិ ដែលជាទស្សនៈរបស់ខ្លួន ដែលខ្លួនមើលឃើញថាតើត្រូវធ្វើយ៉ាងម៉េច? តែបែបជាមកនិយាយតែអំពីបញ្ហា បញ្ហាៗ ដែលប្រជាពលរដ្ឋរស់នៅក្នុងប្រទេសបានដឹងលឺ រួចជាស្រេចហើយនោះ។ ហើយលោកមើលឃើញថា មនុស្សខ្មែរក្តី អ្នកនយោបាយក្តី ជាប្រភេទមនុស្សដែលធ្វើការអ្វីមួយ គឺច្រើនតែមិនបានសម្រេច មិនទៅមុខ ពីព្រោះពួកគេជុំនុំគ្នា និយាយតែពី បញ្ហា។ ពេលដែលលោកចេញមកបង្កើតបក្សដំបូងដៃនោះ លោកបានប្រាប់ប្រជាពលរដ្ឋថា “ ខ្ញុំមានពេលវេលាខ្លីខ្លាំងណាស់ មិនអាចពន្យល់អោយបងប្អូនយល់បានល្អិតល្អន់នោះទេ ក៏ប៉ុន្តែខ្ញុំអាចប្រាប់បងប្អូនបានយ៉ាងខ្លីថា ខ្ញុំមានបេះដូងមួយដែលគូប្រកួតរបស់ខ្ញុំគ្រប់គ្នាគេឥតមាន។ នៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ ២០០៥ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានផ្តួចផ្តើមបង្កើតទ្បើង ដោយពលរដ្ឋមួយក្រុមតូច ដែលមានចិត្តគំនិត និងទស្សនៈប្រហាក់ប្រហែល គ្នាក្នុងការដោះស្រាយបញ្ហាសង្គមខ្មែរ។ ក្រុមស្ថាបនិកបក្ស បានបំពេញបែបបទបង្កើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទ្បើង ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ ហើយក៏បានទទួលស្គាល់ចុះបញ្ជីជាផ្លូវការតាមប្រកាសក្រសួងមហា ផ្ទៃ លេខ៧៩២ប្រ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបង្កើតទ្បើងក្នុងស្ថានភាពមួយ ដ៏លំបាក បំផុតដោយសារខ្វះខាតទាំងធនធានមនុស្សដែលហ៊ានប្រឈមរាល់គំនិត ត្រួតត្រា អាត្មា និយម តែមានឥទ្ធិពល នៅក្នុងសង្គមខ្មែរ និង ខ្សត់ខ្សោយ ប្រភពថវិកា ព្រមជាមួយនេះ នៅមានការឃោសនាមួលបង្កាច់ ពីអ្នកនយោបាយមួយក្រុមដ៏ល្បី ដែលគេប្រសិទ្ធនាម ខ្លួនគេថា ជាអ្នកប្រជាធិបតេយ្យ ដោយចោទថាជាក្រុមលក់ខ្លួនជាគណបក្ស អាយ៉ង។ ក៏ប៉ុន្តែឧបសគ្គទាំងនេះ ពុំអាចវាយបំបាក់ ឬក៏រារាំងនូវការប្តេជ្ញាចិត្តដ៏មុះមុត របស់ពួកគេបានទ្បើយ ព្រោះក្រុមនោះមានលក្ខណៈសម្បត្តិពិសេស ដែលអ្នកទាំងនោះ គ្មានគឺ ភាពសុចរិតបេះដូងបរិសុទ្ធ ចង់ជួយពលរដ្ឋរបស់យើងពិតប្រាកដ និងមាន ទស្សនៈច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាសង្គមជាតិ ដែលអ្នកនយោបាយទាំងនោះ ពុំបានយកចិត្តទុកដាក់ ឬក៏យល់មិនដល់។ យើងបានកំណត់យ៉ាងច្បាស់ នូវប្រភពបញ្ហា ទាំងអស់ក្នុងសង្គមជាតិខ្មែរ តាំងពីដើម រៀងៗមកគឺ អំណាចប្រមូលផ្តុំ ជា មូលហេតុ ធ្វើឲ្យបាត់តុល្យភាពអំណាចរវាងអ្នកកាន់អំណាច និងប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស ម្ចាស់អំណាច នាំឲ្យអ្នកកាន់អំណាចគ្រប់ ជំនាន់ប្រើអំណាចដោយរំលោភគ្មានកោតក្រែង គ្មានការទទួលខុសត្រូវ ហើយក៏ជាហេតុមួយធ្វើអោយពលរដ្ឋយើងអសកម្មផងដែរ។ ចំណែក ពលរដ្ឋជាម្ចាស់អំណាច ពុំមានលទ្ធភាពប្រើសិទ្ធិរបស់ខ្លួន ឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់មិនអោយ អ្នកកាន់អំណាច នាំប្រទេសជាតិធ្លាក់ក្នុងភាពមហន្តរាយ ដូច ដែលប្រវត្តិសាស្ត្រ បានបង្ហាញយើងគ្រប់ៗគ្នា រួចមកហើយ។ ពលរដ្ឋយើងត្រូវបាន អ្នកនយោបាយបំពុលដោយប្រើគ្រប់មធ្យោបាយលែង ឲ្យខ្វល់ខ្វាយពីរឿងនយោបាយ ប្រទេសជាតិ ឬក៏ត្រូវបានអ្នកនយោបាយបោកបញ្ឆោត ឲ្យធ្លាក់ខ្លួនចូលបំរើនយោបាយ ទាំងងងឹតងងល់។ ដើម្បីលុបបំបាត់នូវ ប្រព័ន្ធដឹកនាំប្រើអំណាចប្រមូលផ្តុំ ដែលធ្វើឲ្យមនុស្សខ្លះនៅក្នុងសង្គមអាចរួចផុតពីប្រព័ន្ធច្បាប់ ឬនៅលើច្បាប់ ដើម្បីឲ្យអ្នកនយោបាយងាកមករកផ្លូវសុចរិត មិនប្រើនយោបាយប្រជាភិថុត និង ទទួលខុសត្រូវរាល់សកម្មភាពរបស់ខ្លួនចំពោះមុខ ប្រជាពលរដ្ឋដោយផ្ទាល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានដាក់ចេញនូវយន្តការ៨ចំណុច និងធ្វើការ ពន្យល់បកស្រាយ ឲ្យពលរដ្ឋយល់ដឹងអត្ថប្រយោជន៏នៃចំណុចនីមួយៗនៃយន្តការនេះដើម្បី សំរេចចិត្តចូលរួមក្នុងចលនាមួយនេះ ដោយយល់ដឹង និងស្គាល់ពី គោលដៅច្បាស់លាស់។ គោលដៅយើងនៅឆ្ងាយ តែជាគោលដៅដែលយើងអាចទៅដល់។ បើតាម​លទ្ធផល​ការបោះឆ្នោត កន្លងមក​ដូចជា​មិន​ទទួលបាន​អ្វី​នោះទេ លោក​នៅតែ​បន្ដទៀត​ដោយ​ពន្យល់ថា លោក​ដឹងថា វា​មិនមែនជា​ពេលវេលា ឆាប់រហ័ស​នោះទេ ។ ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​ពេលវេលា​មួយ ហើយ​លោក ដឹងថា វា​ត្រូវតែ​អ៊‌ីចឹង​លោក​ក៏បាន​គិត ទុក​រួចជាស្រេច​ហើយ​ដែរ ។ ដល់​ឃើញ យឺតយូរ​លោក​គិតថា ដូចជា​មិនមាន​អ្វី ចម្លែក​នៅក្នុង​ចិ​ត្ដ​ផង ។ លោក​គិតថា នៅ​ទីបំផុត​នឹង​ទទួលបាន​ជោគជ័យ ប៉ុន្ដែ​ពេលនោះ​មាន វត្ដ​មាន​របស់លោក​ឬ អត់​គឺ​មិនដឹង​ទេវា​ជា​រឿង​មួយ​ផ្សេង ទៀត ។ តែ​លោក​ជឿថា​ភាពត្រឹមត្រូវ ស្មោះត្រង់​នឹង​ស្រូប​ទាញយក​ការគាំទ្រ ពី​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន ។ មក ទល់​ពេលនេះ​គណបក្ស​របស់លោក​ជាប់​ក្រុមប្រឹក្សា ភូមិ​សង្កា​ត់ដល់​ទៅ​៨ ភូមិ​ឃុំ​គឺ​នៅ​ខេត្ដ​សៀមរាប​ចំនួន​៧ និង ខេត្ដ​ឧត្ដរមានជ័យ​១ ។ ហើយ​ក្នុង​មួយ ខែៗ​មាន​ប្រជាពលរដ្ឋ​សាមញ្ញ​ដែល ចូលរួម​បង់​ថវិកា​ចូលបក្ស​មាន​កាន់តែ ច្រើនឡើង ។​ហិរញ្ញវត្ថុទ្រទ្រង់បក្ស ការចំណាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺបានមកពីប្រជាពលរដ្ឋស្ដាប់វិទ្យុ និងសមាជិកភាគច្រើន ជានិស្សិត ពួកគាត់នាំគ្នាបង់ចាប់ពី ១.០០០រៀល មានអ្នកបង់ជាប្រចាំខែក៏ មាន ហើយអត់អ្នកបង្ខំពួកគាត់ ឱ្យបង់ ប្រាក់នោះទេ ។ អត់ការគាបសង្កត់ បើពួកគាត់ចង់ចូលលុយម្ដងហើយអ្នក ឈប់ទៅវិញវាជារឿងរបស់អ្នក ។ នេះជាមនោគមន៍វិជ្ជានយោបាយបែបថ្មី ព្រោះការធ្វើនយោបាយមិនមែនចង់ ឈ្នះតែឯងទេ គឺចង់ឱ្យប្រជាពលរដ្ឋ ទាំងអស់ឈ្នះ។ 

ដំណើររឿងរ៉ាវផ្ទាល់ខ្លួនរបស់លោក ដែលជាប់ស្អិតទៅនឹងបក្ស 



ចាប់តាំងពីពេលគណបក្សចាប់ផ្តើមបង្កើតឡើងនៅគ្រាដំបូងៗនោះរាល់ការចំណាយចាយវាយសព្វគ្រប់បែបយ៉ាងទាំងអស់គឺជាបន្ទុករបស់លោកទាំងស្រុង រួមមានដូចជាថ្លៃជួលវិទ្យុផ្សព្វផ្សាយ ជួលស្នាក់ការបក្ស ដំណើរការរដ្ឋបាលក្នុងទីស្នាក់ការកណ្តាល និងការចំណាយជុំវិញការចុះទៅធ្វើវេទិកាសាធារណៈនៅតាមបណ្តាខេត្ត តំបន់ ចំកាត់មាត់ញកនានា រួមមានសាហ៊ុយធ្វើដំណើរ ម្ហូបអាហារហូបចុកជាដើមដែលវាយ៉ាងតិចណាស់ក៏ជាង ០៥ពាន់ដុល្លារសហរដ្ឋអាមេរិកដែរ ដែលខ្លួនលោកផ្ទាល់ ត្រូវចំណាយប្រាក់ក្នុងមួយខែៗ។ ហើយនៅពេលខ្លះនោះ លោកត្រូវបង្ខំចិត្តខ្ចីបុលគេ ក៏ហេតុដោយសារតែការចំណាយដ៏ច្រើនសន្ធឹងសន្ទាប់គ្រប់ច្រកល្ហក។ចំថ្ងៃខ្លះសូម្បីតែនៅក្នុងហោប៉ៅខោរបស់លោក រកតែប្រាក់សម្រាប់ទិញមីកញ្ចុប់ ដើម្បីហូបសឹងតែមិនបាន។ ប៉ុន្តែលោកកម្រនឹងបញ្ចេញ ឬបង្ហើបវាអោយក្រុមការងាររបស់លោក ឬសមាជិកអ្នកគាំទ្របក្សដែលមានចំនួនតិចតួចស្តួចស្តើងបានដឹងសោះឡើយ ហើយជួនកាលមានយប់ខ្លះ លោកត្រូវបញ្ឈរភ្នែក ដេកគិត ពិបាកចិត្ត រឿងព្រោះតែប្រាក់បំណុលខ្ចីគេទាំងអស់នោះក៏មាន។ ម្លោះហើយបានជាលោក ខឹម វាសនា កំណត់អោយនិយមន័យពាក្យ នយោបាយថា គឺការងាររបស់ជនសប្បុរសដែលមានចិត្តចង់ទៅជួយសង្រ្គោះអ្នកដទៃ ទើបមកធ្វើនយោបាយ ហើយត្រូវចងចាំថា កាងារនយោបាយ មិនមែនជាមុខរបររកស៊ីនោះទេ ក៏ប៉ុន្តែចំពោះលោកវិញ លោកខិតខំខ្លាំងណាស់រកស៊ី ដើម្បីយកលុយទៅធ្វើនយោបាយ ស្របតាមមនសិការគំនិតទស្សនៈនយោបាយរបស់លោក អោយបានដល់គោលដៅគឺ ការដាក់នូវប្រព័ន្ធយន្តការ០៨ចំណុច ជាចំណុចស្នូលគន្លឹះដើម្បីបំបែកប្រព័ន្ធរដ្ឋបាលដឹកនាំរដ្ឋដែលប្រមូលអំណាចទាំងអស់ទៅលើកណ្តាប់ដៃបុគ្គលតែម្នាក់ នោះគឺ អ្នកដឹកនាំរដ្ឋ អោយប្រជាពលរដ្ឋមានអំណាច ហើយដែលវាឈានទៅដល់សម្រេចនូវសុបិនរួមមួយគឺ មាតុភូមិមួយដែលពួកយើងទាំងអស់គ្នា រួមរស់នៅដោយស្មើភាពគ្នា ក្នុងភាពជាម្ចាស់ប្រទេស ម្ចាស់អំណាចម្ចាស់វាសនាដោយខ្លួនឯង។ ក្រោយបញ្ជប់ការងារជាអ្នកផលិតកុន លោកបានងាក់មករកសុីជាអ្នកជំនួញវិញម្តង លោកបាននិយាយពីការរកសុីនាំផលិតផលហ្វីលថតកូនីកានិង­កូដាក់ពីប្រទេសម៉ាឡេមកលក់ស្រុកខ្មែរយ៉ាងដូច្នេះថា "ខ្ញុំនៅចាំឆ្នាំចុងក្­រោយគឺឆ្នាំទីបួន​ ខ្ញុំស្ទើរតែឈប់រៀន​ ទៅយកឥវ៉ាន់ពីប្រទេសម៉ាឡេសីុមកលក់​គ្រាន់បា­នលុយខ្លះចាយនិងចិញ្ចឹ­មគ្រួសារ​ ខ្ញុំចាប់ផ្តើមខ្ជិលរៀននិងស្អប់សាលាជាខ្លាំង។​ ខ្ញុំគិតថាមិនដឹងជារៀ­នធ្វើអីផង​ ចង់រកសីុវិញប្រសើរជាង­​ តែមានចិត្តតិចៗនឹកស្តាយចង់បានសញ្ញប័្រតមួយ­នឹងគេ។​ មករៀនតិចពេលមែនទែន​ គិតតែទៅម៉ាឡេសីុដឹកជញ្ជូនហ្វីលថតកូនីកានិង­កូដាក់មកលក់ស្រុកខ្មែ­រ​ មួយអាទិត្យជួនកាលទៅពី­រដង​ ក្នុងមួយដងចំណេញបាន៤០­០$ទៅ៥០០ដុល្លា។​ ខ្ញុំស្គាល់ច្បាស់ណាស់រសជាតិជាអ្នករត់ពន្ធ­​ មានអារម្មណ៍ស្អប់ពួកគ­យនៅពោធិចិនតុងខ្លាំងណាស់​ ហើយក៏ស្អប់ពួកលក់គីឡូ­ដែលធ្វើការអោយក្រុមហ៊ុនយន្តហោះដែរ​ គាបសង្កត់ស្ទើរគ្មានចំណេញរួច។​ ឆ្នាំទីបួនជាឆ្នាំដែល­ខ្ញុំរៀនអន់បំផុត​ ជួលលុយគេអោយធ្វើសារណា­អោយ​ សញ្ញាប័ត្រខ្ញុំមិនសម­បានទេព្រោះខ្ញុំទៅរៀន­តិចណាស់ក្នុងឆ្នាំចុង­ក្រោយគឺឆ្នាំ១៩៩៧-១៩៩­៨នេះ។​ ខ្ញុំមិនដែលនឹកគិតថាខ­្លួននឹងដើរចូលផ្លូវនយោបាយអីទេ​ បើទោះជាខ្ញុំចាប់ផ្តើ­មចូលលុយសំរាប់ការងារគ­ណបក្សសមរង្សីុនៅក្នុង­ឆ្នាំ១៩៩៧ហើយនឹងឈរជាបេក្ខជនតំណាងរាស្ត្រលំ­ដាប់លេខ៥អោយបក្សនេះនា­ខេត្តព្រៃវែងក៏ដោយ។​ មិនស្គាល់ចិត្តខ្លួនឯ­ងទេនៅពេលនោះ​ តែដឹងថាស្អប់ការដឹកនាំប្រទេសនៅពេលនោះណាស់។­​ ដោយសារតែមានបញ្ហាខ្វះខាតហិរញ្ញវត្ថុជាច្រើនសម្រាប់ដំណើរការទ្រទ្រង់បក្ស ការផ្សព្វផ្សាយជាច្រើនញឹកញយ តាំងពីបង្កើតបក្សរៀងមក វាបានធ្វើអោយខួរក្បាលរបស់លោក រវល់ឥតឈប់ខំនឹកគិត រិះរកការជួញដូររកស៊ីមុខរបរបណា ដែលអាចជួយបង្កើនប្រាក់ចំណូលបានច្រើនចូលបក្សបាន ដូច្នោះហើយលោក ក៏បានចាប់ផ្តើមវិនិយោគទុនទៅលើជំនួញជួញដូរមុខរបរមួយចំនួនដែលលោក បានថ្លឹងថ្លែងថា វាទំនងជាទទួលបានផលជោគជ័យ។ ដំបូងឡើយលោក ផ្តើមការ វិនិយោគទៅលើការចិញ្ចឹមជ្រូក នៅឯខេត្តតាកែវ ហើយដាំដើមដូងក្រអូបនៅខេត្តបន្ទាយមានជ័យ។ ក្រោយមកលោកក៏បានងាកទៅសង់រោងចិញ្ចឹមមាន់ និងជីកស្រះចិញ្ចឹមត្រី នៅឯខេត្តបាត់ដំបងបន្ថែមទៀត។​ បន្ទាប់មកទៀត លោកក៏បន្តទៅប្រកបរបរកសិកម្ម ធ្វើការដាំដុះស្រូវនៅខេត្តកំពង់ធំ និងភ្ជួរដីចំការដាំដំលូងនៅខេត្តសៀមរាប។ ដោយអូសបន្លាយពេលអស់មួយរយៈក្រោយមក ងាកចេញមិនផុតពីវិស័យកសិកម្ម លោកក៏បន្តមុខរបរលក់ជីកសិកម្មបន្តទៀត។ ហើយក្រោយៗមក លោកនៅតែចិញ្ចឹមក្នុងចិត្ត រកដាំដុះរបរកសិកម្មណា ដែលអាចហុចផលបានសមប្រកបដើម្បីតែគោលដៅជួយសម្រួលដល់ការចំណាយចាយវាយគ្រប់សព្វក្រហែងដល់បក្សបាន។ បន្ថែមពីនេះទៅទៀតនោះ លោកក៏បន្តទិញទឹកឃ្មុំ ស្តុកទុកសម្រាប់លក់ចេញ និងបែបមកធ្វើរបរអាជីវកម្មនាំចូលផលិតផលសុខភាព ម៉ាក់ Supermix មកធ្វើការចែកចាយនៅក្នុងប្រទេស និងចូលហ៊ុនផលិតសាប៊ូលាងចាន ឈ្មោះសាប៊ូគ្រួសារយើង។ ក្រៅពីប្រកបរបរជាច្រើន លោកក៏បន្តអាជីវកម្មនាំចូលឆៅគួយពីប្រទេសថៃ តែក្រោយៗមក លោកក៏ចាប់ផ្តើមផលិតឆៅគួយដោយផ្ទាល់ខ្លួន ហើយចេញលក់ក្នុងប្រទេស។ លោកមានចំការដូងនៅខេត្តបន្ទាយមានជ័យ និងចំការនៅខេត្តសៀមរាបជាងប្រមាណ៥០ ហិចតា ដែលគ្រោងនឹងដាំម្រេច ។

ហេតុដែលនាំអោយបានយល់ពីព្រះធម៌



ដោយសារគាត់ពិបាកចិត្តពេក មើលថាជីវិតរស់នៅគ្មានន័យខ្លឹមសារអ្វី មិនដឹងនឹងថាត្រូវធ្វើអ្វី នៅពេលដែលអ្នកម្តាយជាទីស្រឡាញ់របស់គាត់នៅទីអវសាន្តបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរគ្មានក្តីសង្ឃឹម ដោយមិនទាន់បានសាយសុខ នៅពេលដែលរូបគាត់រកប្រាក់ជួយគ្រួសារមានធូរធារ។ គ្រានោះ គាត់ក៏ទៅរកទិញសៀវភៅធម៌មើលនៅឯបណ្ណាគារត្រៃយរ័ត្ន ហើយពេលនោះគាត់ចូលទៅក្នុងកន្លែងលក់សៀវភៅនោះភ្លាម វាហាក់បីដូចជាមានឧបនិស្ស័យ។ ចូលទៅដល់រកទិញសៀវភៅ គាត់ឃើញមានសៀវភៅធម៌ជាច្រើនរាប់រយ គាត់ងាកទៅនោះក៏សៀវភៅធម៌ ងាកទៅណោះក៏សៀវភៅធម៌ ភ្លាមៗនោះគាត់នឹកគិតថាមិនត្រូវយកមួយណា ព្រោះសុទ្ធតែសៀវភៅធម៌ ហើយណាមួយខ្លួនគាត់ សូម្បីតែភាសាបាលីអីបន្តិច ក៏មិនចេះផង។ តែដល់ពេលងាកចុះងាកឡើង គាត់ក៏សំលឹងឃើញសៀវភៅមួយដាក់ចំណងជើងថា ព្រះសម្មាសម្ពុទ្ធ ហើយក្របសៀវភៅដាក់រូបដូចព្រះពុទ្ធព្រះអង្គបិទភ្នែក ពេលគាត់ក្រឡេកទៅមើលដូចជាមានពន្លឺស្អីម៉្យាទៀតអញ្ជឹង។ ហើយពេលនោះគាត់នឹកគិតក្នុងដួងចិត្តថា មើលទៅព្រះអង្គ ព្រិចភ្នែកហាក់បីដូចជាមានសេចក្តីសុខណាស់! បើធៀបមករូបគាត់កំពុងតែកើតទុក្ខព្រួយ លំបាកពិបាកចិត្តពេញផែនដី។ ក្រោយមកគាត់គិតថាប្រហែលជាសៀវភៅហ្នឹង និយាយអំពីពុទ្ធប្បវត្តិ ប្រវត្តិរូបរបស់ព្រះពុទ្ធហើយ ដូច្នោះប្រហែលជាអាចចេះមើល តែប្រសិនបើជាសៀវភៅត្រៃយបិដក មានពាក្យបាលីច្រើនពេក ប្រហែលជាគាត់មិនចេះមើលទេ។ រំពេចនោះ គាត់ក៏ឆក់ទេញសៀវភៅនោះមកមើល ស្រាប់តែចំសៀវភៅ បកប្រែចេញពីភាសាអង់គ្លេស ទៅជាភាសាខ្មែរ ដែលពួកជនជាតិបរទេសធ្វើការសិក្សាស្រាវជ្រាវ ពីមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធ ដែលសរសេរចេញមកតាមការយល់ មានហេតុមានផលត្រឹមត្រូវ មិនមែនជំនឿទេ។ ម៉្យាងទៀត សៀវភៅនោះ សរសេរបែបភាសាសម្រាយ ពាក្យពេចន៍សាមញ្ញងាយយល់ តែស៊ីជម្រៅ ហើយវាពន្យល់ជ្រៅៗទៀត។ កាលនោះប្រសិនបើ គាត់ចាប់យកសៀវភៅផ្សេងដូចធ្លាប់បានមើលពីមុននោះមក ប្រហែលជាឈប់មើលហើយ។ ប៉ុន្តែរូបគាត់ផ្ទាល់ក៏ធ្លាប់បានសិក្សាស្រាវជ្រាវសៀវភៅរបស់ភិក្ខុ ខៀវ ជុំ និងភិក្ខុ សុង ស៊ីវ បានជាប់លាប់អស់រយៈពេលជិតបីឆ្នាំដែរ។ តាំងពីពេលនោះមក គាត់ក៏ចេះធម៌ យល់ច្បាស់ពីព្រះធម៌ដែលជាមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធសម្មាសម្ពុទ្ធ។ ពេលដែលមើលយល់ហើយ គាត់ក៏បានអង្គុយនិយាយពន្យល់ប្រាប់ម្តាយគាត់ស្តាប់ក្បែរៗ ស្រាប់តែអ្នកម្តាយគាត់មានអារម្មណ៍ថា សប្បាយចិត្តមែនទែន ហើយព្រិចៗភ្នែក ដោយសារបានស្តាប់ធម៌យល់៕