អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហួសចិត្តនឹងកាសែត Khmer times ដែលចុះផ្សាយ....


ថ្មីៗនេះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការប្រារព្ធពិធីខួបគម្រប់១៤ឆ្នាំរបស់គណបក្ស នៅឯខេត្តសៀមរាបដែលមានអ្នកចូលរួមប្រមាណជាង ៤០០០នាក់កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០។ អ្វីដែលគួអោយហួសចិត្តនោះគឺកាលពីថ្ងៃទី ២៩ ខែមិថុនា ២០២០ ម្សិលម៉ិញនេះ សារព័ត៌មាន Khmer times ទើបតែចុះផ្សាយ។ ដោយដាក់ចំណងជើងអត្ថបទថា LDP accused of using Angkor Wat for political gain ទាំងចំណងជើងអត្ថបទ និងខ្លឹមសារហាក់បីមានបំណងចោទប្រកាន់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យថា បានកេងចំណេញនយោបាយ ដោយទៅថតរូបជួបជុំ មើលទៅឃើញជាប់ប្រាសាទអង្គរវត្ត។ 

រឿងដែលរឹតតែហួសចិត្តនោះគឺ សារព័ត៌មាន Khmer times បានទៅថតរូបស្នាក់ការកណ្តាលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមានទីតាំងនៅកណ្តាទីក្រុងភ្នំពេញ មកចុះផ្សាយ ខណៈពេលដែលកាលអាកាស (ពេលវេលា និងទីតាំ) ស្ថិតនៅឯខេត្តសៀមរាប ហើយតាំងពីរបីថ្ងៃមុនមកម្លេះ។ រូបភាពដែលថតបាន យកមកចុះផ្សាយមើលទៅហាក់បីដូចគួអោយអស់សំណើចយ៉ាងខ្លាំងដោយមិនដឹងថាបុគ្គលិករូបនេះមិនដឹងថាយកព័ត៌មានយ៉ាងដូចម្តេច បានជាថតរូបស្នាក់ការដែលកំពុងបិទទ្វា មិនមានមនុស្សនៅ ដោយគ្រាន់តែលួចថតពីខាងក្រៅ ដោយគ្មានការអនុញ្ញាតិ និងគ្មានការសួរនាំ​អ្វីទាំងអស់។ ដែលទង្វើនេះ មិនសាកសមថាជាអ្នកយកព័ត៌មានបន្តិចទាល់តែសោះ។

 
លោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅកាត់ថា LDP បានធ្វើការប្រតិកម្មភ្លាមៗចំពោះកាសែនខ្មែរថែមស៍ (Khmer Times) ដោយលោកបានសរសេរថា «កាសែតនេះចុះផ្សាយមានចេតនាអាក្រក់បិតបាំងការពិត ដោយបានថតរូបស្នាក់ការកណ្ដាលគណបក្សដែលគ្មានមនុស្សនៅដែលស្នាក់ការនោះនៅកណ្ដាលទីក្រុងភ្នំពេញ ខណៈអ្នកចូលរួមខួបគណបក្សនៅខេត្តសៀមរាបប្រមាណជាង ៤០០០នាក់ ទើបនឹងវិលត្រឡប់ទៅខេត្តរៀងៗខ្លួនវិញ ។» នេះបើតាមរយៈសំណេររបស់លោកអគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ នៅវេលាម៉ោងប្រមាណជា ៨ យប់ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២០ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ។