ដើម្បីប្រែមុខប្រែមាត់សង្គមយើងជាថ្មី បដិវត្តផ្នត់គំនិតមួយនេះត្រូវតែធ្វើដោយមិនអាចខ្វះបាន


លោកពូ ខឹម វាសនាៈ សំរាប់ការយល់ឃើញរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ចលនារបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបដិវត្តមួយនៅលើទឹកដីសុវណ្ណភូមិរបស់ពួកយើង។ ពួកយើងយល់ឃើញថា ដើម្បីអោយមានការផ្លាស់ផ្តូរប្រែមុខមាត់ពិតប្រាកដ យើងយល់ឃើញត្រូវតែមានបដិវត្តស៊ីជម្រៅមួយនៅក្នុងចំណោមជាតិសាសន៍របស់យើងយ៉ាងដាច់ខាត។ នេះជាការយល់ដ៏មុតស្រួច មុតមាំនៃអ្នកចូលរួមរបស់គណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យ។ បដិវត្តនេះមិនអាចខ្វះបានទេនៅលើទឹកដីសុវណ្ណភូមិរបស់ពួកយើង។ បដិត្តនេះត្រូវផ្តើមចេញពីបដិវត្តផ្នត់គំនិត ការយល់ ឥរិយាបថរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ដោយការយល់ទាំងអស់ ការផ្លាស់ផ្តូរទាំងអស់ត្រូវផ្អែកទៅលើហេតុផល ត្រូវផ្អែកទៅលើប្រយោជន៍ ត្រូវផ្អែកទៅលើការជជែកគ្នាដោយស្មោះត្រង់។  យើងមិនផ្អែកទៅលើទំនៀមទំលាប់ យើងមិនផ្អែកទៅលើប្រពៃណី យើងមិនផ្អែកទៅលើហ្វូង យើងមិនផ្អែកទៅលើសញ្ញាប័ត្រធំ ប៉ុន្តែយើងផ្អែកទៅលើ ហេតុ ផល ដើម្បីផ្លាស់ប្តូរស្រាវជ្រាវរើ កូកាយ ទាំងវប្បធម៌ទាំងប្រពៃណី ទំនៀមទំលាប់របស់យើងយកមកផ្ទៀងផ្ទាត់សារជាថ្មី ដោយផ្អែកទៅលើហេតុផលទាំងស្រុង។