ពាក្យថា សីលធម៌ លោក ខឹម វាសនា បកស្រាយ



ជាការឆ្លើយតបទៅកាន់លោក អំុ ម្នាក់ដែលចូលមកថា អោយ LDP និយាយអោយមានសីលធម៌។ លោក ខឹម វាសនា បានលើកឡើងថា អ្វីទៅជាសីលធម៌។ សំរាប់ពួកគេ គេយល់ថា សីលធម៌ គឺខាងក្រៅ ការនិយាយផ្អែមៗ ខាងក្រៅ ប៉ុន្តែខាងក្នុងរមួលៗ ខូចៗ...។ សំរាប់ពួកយើង សីលធម៌ៈ សីលៈ ប្រែមកថា ប្រក្រតី។ ប្រក្រតី ធម្មជាតិធម៌នៅក្នុងចិត្ត។ សូម្បីតែជេរ ក៏ស្អាតដែរបងប្អូន ចិត្តៈវិសុទ្ធិ សីលវិសុទ្ធិ។ ចិត្តស្អាតហើយ សីល៌ទាំងអស់គឺបរិសុទ្ធ យើងមិនដែលជេរមនុស្សត្រឹមត្រូវទេ យើងជេរតែមនុស្សខូច បើជេរទៅធ្លាក់នរក ក៏ខ្ញុំព្រមដែរ។ យើងតាមកំទេចពួកអាខូច ដើម្បីវាទទី សំរាប់មនុស្សល្អ។ បើយើងមិនតាមកំទេចពួកអាខូចទេ តើយើងមនុស្សល្អត្រូវរស់យ៉ាងម៉េច បើសង្គមយើងពួកអាខូចគេរៀបចំអោយហ្នឹង បងប្អូនសាកពិចារណាទៅមើល។
អីចឹង សីលធម៌សំរាប់ក្រុមយើងកឺ «ភាពស្អាតនៅក្នុងផ្ទៃចិត្ត»



ប្រភពពី Official Facebook Page Khem Veasna