ថ្នាលស្រុកខ្មែរនេះជាថ្នាលមិនល្អ បើទោះជាមានគ្រាប់ពូជល្អក៏ដាក់មិនដុះដែរ


លោកពូ ខឹម វាសនា បានលើកឡើងថា «ថ្នាលស្រុកខ្មែរនេះណា ជាថ្នាលមិនល្អ ទោះជាគ្រាប់ពូជល្អប៉ុណ្ណាក៏ដោយ»។ គាត់បានលើកឡើងពី កីឡាការនីល្បីមួយរូបមកជាតឹកតាង គឺកញ្ញា សន សៀវម៉ី។ ដែលរដ្ឋមន្ត្រីក្រសួងអប់រំបានអោយសញ្ញាប័ត្របាក់ឌុប ដោយមិនចាំបាច់ប្រឡង គឺជាការធ្វើអោយខូចកិត្តិយស និងជាការអោយតម្លៃតាមបែបល្ងង់ខ្លៅ។ គាត់បានបញ្ជាក់ថា បើអោយលុយឡាន វាជារឿងត្រឹមត្រូវ តែនេះអោយសញ្ញាប័ត្រ វាជារឿងពាក់ព័ន្ធទៅនឹងចំណេះដឹង។

គាត់បានលើកឡើងទៀតថា «ស្រុកមួយនេះ បរិយាកាសសង្គម ម៉ែឪ  និងសាលារៀន បានធ្វើអោយកូនខ្មែរដែលមានទេពកោសល ងាប់អស់»។ គាត់បានបញ្ជាក់ថា កន្លែងផ្តល់ចំណេះដឹងមានបីគឺ គ្រួសារ  សង្គម និងសាលារៀន។ យើងសាកគិតទៅមើល នៅសាលារៀន គ្រូហាមសិស្សមិនអោយនិយាយរឿងនយោបាយ គីតតែពីរកស៊ី ទៅជួបមិត្តភក្តិនៅក្នុងសង្គមក៏អីចឹង នៅផ្ទះម្តាយឪពុកក៏ហាមអីចឹង។ តើអោយកូនខ្មែរងើបទៅណារួច?