មនុស្សខូច ពេលគេថាត្រូវចំណុចរបស់ខ្លួន គឺខំញញឹម តែឈឺចិត្តណាស់


មនុស្សដែលនិយាយគ្នាស្តាប់បាន មិនមែនយើងចូលទៅក្នុងចិត្តគេទេ គឺយកចិត្តយើងទៅស្ទង់ចិត្តគេ។ ហេតុអីយើងស្ទង់គេបាន? ព្រោះយើងមាននិន្នន័យដែលចូលតាមទ្វារទាំង៦ មកស្ទង់គេ។ ទិន្នន័យដែលល្អត្រឹមត្រូវយកជាការបាន គឺទិន្នន័យដែលបានតាមការគិតពិចារណាថាត្រូវហើយៗទុកស្ទង់ មិនមែនទិន្នន័យចូលតាមការជឿហើយទុកផ្ទៀងទេ។ អីចឹងបានជាព្រះពុទ្ធសំដែងថា កុំជឿដប់យ៉ាង ព្រោះទិន្នន័យចូលតាមការជឿ ហើយយកទៅទុកស្ទង់ យកជាការមិនបាននេះឯងហើយ។ អីចឹងហើយ បានជាព្រះពុទ្ធសំដែងមុនគេ ពេលព្រះពុទ្ធពន្យល់ប្រាប់អ្នកណាម្នាក់ថា ”តថាគត ពន្យល់អ្នកនេះ មិនដើម្បីអោយអ្នកជឿទេ គឺតថាគតអោយអ្នកគិត ពិចារណា ថាត្រូវឬអត់? បើអ្នកមិនយល់អ្នកត្រូវតែសួរ”។ មនុស្សដែលគិតច្រើនបែបណា សំបូរទិន្នន័យមកស្ទង់បែបនោះដែរ។


@copyright owner Mr.Khem Veasna